(កំពង់ចាម)៖ លោក ហ៊ុន ណេង តំណាងរាស្ដ្រមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចាត់ឲ្យលោក សោ សាវឿន អនុប្រធានក្រុមការ

ងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន១២ ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យរបស់លោក ហ៊ុន ណេង ដែលបានប្រគេនព្រះសង្ឃនោះរួមមាន ក្នុងមួយវត្តទទួលបាន៖ ទៀនវស្សា ១គូរ, អង្ករ ៥០គីឡូក្រាម, មី ៤កេស, ទឹកត្រី ៤យួរ, ទឹកស៉ីអ៉ីវ ៤យួរ, ទឹកសុទ្ធ ៤កេស, ទឹកក្រូច ៤កេស, ទឹកដោះគោ ២០កំប៉ុង, ស្ករស ៤គីឡូក្រាម, តែ ២គីឡូក្រាម, ស្លាដក់១កញ្ចប់, ថវិកា៥០០,០០០រៀល និងជូនលោកតា លោកយាយ ក្នុងម្នាក់ៗ ១០,០០០រៀល សរុបចំណាយថវិកាទាំងអស់ ២០,៥២០,០០០រៀល៕