Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈមេធាវី បោះពុម្ភសៀវភៅ «បញ្ជីសមាជិកគណៈមេធាវី» ទប់ស្កាត់ជនខិលខូចបន្លំជាមេធាវី ប្រព្រឹត្តអំពើខុសច្បាប់

20-01-2016 21:20

(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា នៅថ្ងៃទី២០ ខែមករានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួនបានបោះពុម្ភសៀវភៅ «បញ្ជីសមាជិកគណៈមេធាវី ឆ្នាំ២០១៥» ដើម្បីចូលរួមចំណែកទប់ស្កាត់ការក្លែងបន្លំ ពីជនខិលខូចមួយចំនួន ដែលបន្លំខ្លួនជាមេធាវី ប្រកបវិជ្ជាជីវៈមេធាវី ដោយខុសច្បាប់។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា សៀវភៅបញ្ជីឈ្មោះនេះ ជាមគ្គុទ្ទេសក៍មួយ សម្រាប់ផ្តល់ព័ត៌មានគ្រប់ស្ថាប័នជាតិ អន្តរជាតិ សហគ្រាស ក្រុមហ៊ុនពាណិជ្ជកម្ម និងសាធារណជន ដើម្បីស្រួលស្វែងរក សេវាខាងផ្លូវច្បាប់ ដែលផ្តល់ដោយមេធាវី ហើយសៀវភៅនេះមានតម្លៃ ១២ដុល្លារក្នុង១ក្បាល ដោយអាចរកទិញបាននូវទីស្នាក់ការគណៈមេធាវី ស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ២៤១ ១៩៩៕