(ភ្នំពេញ)៖ បើយោងតាមលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ មានយានយន្ត ដែលចូលគោលដៅ មានចំនួន៣៨,៧៧៦ គ្រឿង ក្នុងនោះ មានម៉ូតូ ៥៩ភាគរយ។ ចំនែកយានយន្តដែលល្មើសច្បាប់វិញ មានចំនួន ៨,៨៤៩គ្រឿង ស្មើ ៦៨ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៤,៣៥១គ្រឿង ៤៩ភាគរយ។នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះដែរ ប៉ូលីសនគរបាលចរាចរណ៍ផាកពិន័យ បានយានយន្តបានជាង ៤,៤៩៨គ្រឿង។ នេះបើយោងតាមលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
សរុបជារួមឃើញថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ សម្រាប់យានយន្ត ដែលចូលគោលដៅ មានចំនួន ៦២៦,១៨៤ គ្រឿង ក្នុងនោះ មានម៉ូតូ ៦១ភាគរយ។ ចំនែកយានយន្តដែលល្មើសច្បាប់ វិញ មានចំនួន ១៣៨,៩៥៨គ្រឿង ស្មើ ៦៥ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៦៧,៧៨៦គ្រឿង ៤៩ភាគរយ និងផាកពិន័យ បាន ៧១,១៧២ គ្រឿង បង់ប្រាក់ពិន័យ៧៣ភាគរយ។
សម្រាប់របាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បង្ហាញថា មានមនុស្សស្លាប់បាត់បង់ជីវិត ១១នាក់ រងរបួសធ្ងន់ ១៧នាក់ និងរងរបួសស្រាល១៩នាក់៕