(តាកែវ)៖ នៅថ្ងៃទី២ ខែកក្កដាឆ្នាំ២០២០ រដ្ឋបាលឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានចេញសេចក្តីបំភ្លឺដោយបានច្រានចោលការចុះផ្សាយព័ត៌មានមិនពិតដោយអគ្គលេខាធិការ គណបក្សយុវជនកម្ពុជា ពាក់ព័ន្ធនឹងបណ្ណសមធម៌របស់ប្រជាពលរដ្ឋចំនួន២គ្រួសារនៅក្នុងភូមិខ្នារទង់។
នៅក្នុងលិខិតបំភ្លឺដដែលនោះបានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន២គ្រួសារនៅក្នុងភូមិខ្នារទង់នោះ មានជីវភាពប្រសើរឡើងជាងមុនដោយកូនៗរបស់គាត់មានការងារធ្វើគ្រប់គ្នា ដែលខុសពីមុនដែលគាត់ស្ថិតនៅក្នុងស្ថានភាពក្រីក្រ។
សូមអានលិខិតបំភ្លឺរបស់រដ្ឋបាលឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវខាងក្រោម៖