(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ តាមរយៈ Video Conference។
ពិធីនេះក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conterence របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញមានដូចជា មេបញ្ជាការរង ជានាយសេនាធិការ ជំនួសមុខឲ្យឧត្តមសេនីយ៍ឯក មេបញ្ជាការ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យជំនាញ និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងមានការចូលរួមពី កងរាជអាវុធហត្ថតាមបណ្តាខេត្តផងដែរ៕