(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងរៀបចំពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ របស់ខ្លួន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពី លោក កែម សារិន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោកបានបញ្ជាក់ថា ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍កម្ពុជា ហើយនឹងបង្ហាញពីរបាយការណ៍ និងជំរឿន អំពីជនបរទេស នៅក្នុងប្រទេសកម្ពុជា៕