(កំពង់ស្ពឺ)៖ កម្លាំងជំនាញការិយាល័យ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀនជាង១គីឡូក្រាម នៅចំណុចភូមិដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

ការបង្ក្រាបករណីគ្រឿងញៀននេះ ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ ក្រោមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលដោយលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉ុន សីលា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។ ដកហូតបានវត្ថុតាងរួមមាន៖ អ៊ិចស្ដាស៊ី (MDMA) ទម្ងន់២៨.៨១ក្រាម, កេតាមីន (KETAMINE) ទម្ងន់១០.៧២ក្រាម, នីមេតាហ្សេប៉ាម (KETAMINE) ទម្ងន់៣.៦០ក្រាម។ សរុបរួម ១៤៦៥.០៥ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕