(ភ្នំពេញ)៖ បុរសជនជាតិវៀតណាម៥នាក់ ជាជាងឈើធ្វើការ នៅរោងសិប្បកម្ម កែច្នៃឈើ មួយកន្លែង ស្ថិតនៅស្ទឹងមានជ័យ ខណ្ឌមានជ័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលអន្តប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាល រាជធានីភ្នំពេញចាប់ខ្លួន នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព Fresh News ថា ក្រោមការសម្របសម្រួល តាមផ្លូវច្បាប់ពីសំណាក់ព្រះរាជអាជ្ញារង កម្លាំងរបស់លោក និងនគរបាលរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យនៅរោងសិប្បកម្មកែច្នៃឈើ ដោយឃាត់ខ្លួន បុរសវៀតណាមបន្ថែមទៀត យកទៅសួរនាំក្រោយពីពួកគេរស់នៅ និងធ្វើការនៅប្រទេសកម្ពុជា គ្មានច្បាប់ទម្លាប់។ សូមបញ្ជាក់ថា ជនបរទេសជាច្រើននាក់ ដែលកំពុងរស់នៅ និងធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានកម្លាំងនគរបាលកម្ពុជា ចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះ ជនជាតិវៀតណាមមានច្រើនជាងគេ ភាគច្រើនជាកម្មករសំណង់ ជាងឈើ និងបម្រើការងារនៅតាមហាងកាហ្វេ និងម៉ាស្សា៕
Posted by Fresh News Photo on Wednesday, January 20, 2016