(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២០ មករា ២០១៦ មកទល់ម៉ោង ៥៖១៧នាទីល្ងាចនេះ តាមស្ថិតិផ្លូវការរបស់ Facebook.com គឺបានបង្ហាញឲ្យឃើញថា Facebook សម្តេចតេជោ ហ៊ុន សែន បានការគាំទ្រ និងចូលចិត្ត (Likes) កើនឡើងដល់ 1,936,858។
ថ្ងៃនេះបើតាមស្ថិតិប្រចាំថ្ងៃរបស់ www.socialbakers.com គឺចំនួនអ្នកគាំទ្រ និងចូលចិត្តសម្តេចតេជោ ហ៊ុន សែន បន្តកើនឡើងទ្វេរដង ច្រើនជាង លោក សម រង្សី = (11,458) Fans, រីឯ លោក សម រង្សី គឺមានអ្នកចូលចិត្តតែ (3,185 fans), និង លោក កឹម សុខា ទទួលបានតែ (565 fans)។ នៅលើបណ្តាញសង្គម Facebook គណបក្សប្រឆាំងហាក់កំពុងធ្លាក់ចុះឥទ្ឋិពលខ្។ ប្រជាពលរដ្ឋ ជាពិសេសយុវជន ពិតជាបាននិងកំពុងបែរមកគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ នាំមកនូវសន្តិភាព និងការរីកចម្រើនពិតប្រាកដដល់កម្ពុជាទាំងមូល៕