(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ Facebook «យុត្តិធម៌សង្គម» ដែលគេដឹងជាទូទៅថាជា Facebook គាំទ្រលោក កឹម សុខា បានទម្លាយនៅសម្លេងសន្ទនាដ៏សំខាន់មួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា កាលពីពេលកន្លងទៅ ដែលមានរយៈពេល៣២នាទី។
នៅក្នុង Facebook យុត្តិធម៌សង្គម បានបង្ហោះវិដេអូសម្លេង និងខ្លឹមសារយ៉ាងដូច្នេះថា៖ «ស្តាប់លោកប្រធាន កឹម សុខា ជជែកជាមួយលោក ហ៊ុន សែន ទើបដឹងច្បាស់ថា លោកប្រធាន កឹម សុខា យើង មិនត្រឹមតែ មិនគាំទ្រនយោបាយឆ្កួតឡប់ៗរបស់សម រង្ស៊ី ប៉ុណ្ណោះទេ ថែមទាំងមិនកំសាករត់ចោលស្រុកអត់ ស្វាងដូចសម រង្ស៊ីនោះដែរ។ នាំគ្នាស្តាប់ហើយស៊ែរអោយគ្នាយើងបានដឹងការពិតផង!»។
សូមស្តាប់សម្លេងសន្ទានារវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា រយៈពេល៣២នាទី៖