Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆមាសទី១ មន្ទីរពេទ្យរដ្ឋខេត្ដសៀមរាប ផ្ដល់សេវាពិនិត្យជំងឺក្រៅជូនពលរដ្ឋជាង៤០ម៉ឺនករណី និងសម្រាលកូន៥ពាន់នាក់

30-06-2020 17:13

(ភ្នំពេញ)៖ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០ គិតចាប់ពីដើមខែមករា ដល់ចុងខែមិថុនានេះ ប្រជាពលរដ្ឋមកពិនិត្យជំងឺក្រៅសរុបចំនួន ៤១៦,៣២១ករណី សម្រាប់ករណីថ្មីចំនួន ៣៧១,៧៨៥ករណី។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងប្រាប់អង្គភាព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះទៀតថា «ចំនួនប្រជាពលរដ្ឋយើង នៅតែបន្ដមកទទួលសេវាសុខាភិបាល ជាធម្មតាដោយមិនថមថយឡើង ទោះក្នុងយុគសម័យកូវីដ១៩ក៏ដោយ ជាពិសេសការសម្រាលកូន៦ខែដើមឆ្នាំនេះ សរុបចំនួន ៥,៣៦៧នាក់»

ជាមួយគ្នានោះ ក៏មានករណីពន្យារកំណើតច្រើនផងដែរ រហូតដល់ទៅ៣៩,៣៤៧នាក់ សម្រាប់ករណីពន្យារកំណើតលើកដំបូងចំនួន ៣,៧៤០នាក់៕