(ព្រះសីហនុ)៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនមួយកន្លែង ស្ថិតនៅចំណុចក្នុងផ្ទះក្បែរផ្លូវរថភ្លើង ក្រោយផ្សារវាលរេញក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
ជាលទ្ធផលឃាត់ខ្លួន បាន២នាក់ ឈ្មោះ ស៊ុន ស្រីសរ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងម្នាក់ទៀត ឈ្មោះ ជុំ សុធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករធ្វើនំប៉ាវ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច ដកហូតបានម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន១១កញ្ចប់ (តូច) ទូរស័ព្ទ១គ្រឿង។
បន្ទាប់ពីឃាត់ខ្លួន រួចជនសង្ស័យទាំង២នាក់ខាងលើរួច សមត្ថកិច្ចបន្តទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ុន វន្នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង១១៖៣០នាទី ចំណុចបន្ទប់ជួល ក្រោយផ្នែកសឹករងស្រុកព្រៃនប់
ក្នុងនោះ សមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន៧កញ្ចប់ (ធំ) ទូរស័ព្ទដៃចំនួន២គ្រឿង និងជញ្ជីងថ្លឹងចំនួន១៕