(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនូវវីដេអូនៃបទយកការណ៍ថ្មីមួយ ស្តីពីវិស័យអចលទ្រព្យរបស់កម្ពុជា។

ទោះបីជាបញ្ហាជំងឺកូវីដ១៩ បានបង្ករនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែឃើញថា បងប្អូនប្រជាពលរដ្ឋអាជីវករ ក្នុងប្រទេសកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែង ក្នុងមុខរបររបស់ខ្លួនជាធម្មតា។

ក្នុងនោះអាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល គ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុន ហើយបច្ចុប្បន្ននេះ លំនៅដ្ឋានបែប shophouse កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្ម មានពេលបច្ចុប្បន្នផងដែរ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖