(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា»។
ពិធីនេះធ្វើឡើងក្រោមវត្តមាន របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃរាជបណ្ឌិត្យសភា នៅសាលមរតកសិល្បខ្មែរ អគាឥន្ទ្រទេវី៕