(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ, លោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ, លោក មុត ប៊ុនថន អនុប្រធានការិយាល័យ, លោក ជួន ចិត្រ អធិការរងខណ្ឌ, លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ, លោក ម៉ៅ ពោធិ, លោក កែម ហេង អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖
ទី១៖ ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមាន មហាវិថីព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ព្រះនរោត្តម ព្រះសីហនុ ព្រះសុរាម្រិត ព្រះសុធារស ព្រះស៊ីសុវត្ថិ ផ្លូវជាតិលេខ៥
និងទី២៖ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៥១ ៦១ ១០២៕