(បាត់ដំបង)៖ បុរស ជនជាតិឥណ្ឌាម្នាក់បានចង.កសម្លាប់ខ្លួនក្នុងបន្ទប់ដេក ត្រូវបានប្រពន្ធ ដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យ Emergency ខេត្ត កាលវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ តែត្រូវបាន ក្រុមគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា សពបុរសជនជាតិ (ឥណ្ឌា) ខាងលើនេះ មានឈ្មោៈ RAINA ANOOP អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះជួលមួយកន្លែង ម្តុំជិតផ្សារ13មករា ស្ថិតក្នុងភូមិ13មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មុខរបរបើកហាងឈ្មោៈ កាហ្វេ យីហោ ឌូបៃលក់បាយម្ហូប នៅទល់មុខផ្ទះសំណាក់លុច ក្នុងក្រុងបាត់ដំបង និងមានប្រពន្ធឈ្មោៈសន វិសាល អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។

ប្រពន្ធបានប្រាប់សមត្ថកិច្ចថា កាលវេលាថ្ងៃត្រង់ ជនរងគ្រោះ នៅហូបបាយជុំគ្នា ក្នុងហាងរបស់ខ្លួនខាងលើ ដែលមានបុគ្គលិកជាជនជាតិឥណ្ឌាចំនួន២នាក់ និងបុគ្គលិកខ្មែរចំនួន៣នាក់ នៅក្នុងហាង ក្រោយទទួលទានបាយថ្ងៃត្រង់រួច ជនរងគ្រោះជាប្តី បានប្រាប់ខ្លួនថា គាត់ទៅបើកលុយនៅធានាគារ ប្រាប់រួចប្តីក៍ចេញទៅបាត់ នៅពេលដែលបាត់ប្តីយូពេក រហូតដល់វេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦ ខ្លួនបានជិះម៉ូតូមកតាមប្តី ប៉ុន្តែនៅពេលមកដល់ផ្ទះ ក៍ឃើញទ្វារបង មិនបានចាក់សោរទេ ចំណែកឯទ្វាបន្ទប់ក៍មិនចាក់សោរដែរ តែដាក់គន្លឹះខាងក្នុង។

ពេលនោៈ ខ្លួនបានស្រែកហៅប្តីឲ្យបើកទ្វារបន្ទប់ តែមិនមានសម្លេងឆ្លើយតប ខ្លួនបានមើលតាមបង្អួច ក៍ស្រាប់តែប្តីបានចងកសម្លាប់ខ្លួន ហើយខ្លួនក៍ស្រែកឆោឡោដល់អ្នកជិតខាងបាននាំគ្នាមកជួយ ពេលនោៈមានបុរសម្នាក់មិនស្គាល់ឈ្មោៈ បានចូលទៅធាក់ទ្វារ ហើយ​ស្រាប់តែឃើញប្តី បានយកខ្សែរពួរណ៍ស ចង.ក មានកម្ពស់ពីឥដ្ឋការ៉ូ ប្រហែលមួយចង្អាមតែប៉ុណ្ណោៈ។

ក្រោយពេលស្រាយចំណងជួយប្តីរួច ខ្លួនសង្ស័យប្តីនៅមានដង្ហើម ក៍បញ្ជូនមកកាន់មន្ទីពេទ្យEmergency ខេត្ត ពេលដឹកទៅដល់មន្ទីពេទ្យ ក្រុមគ្រូពេទ្យប្រាប់ថា ប្តីរបស់ខ្លួន បានស្លាប់បាត់ទៅហើយ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបានបន្តថា តាំងពីបានគ្នាជាប្តី ប្រពន្ធមកជាយូឆ្នាំណាស់មកហើយ មិនដែលមានបញ្ហារអ្វី ឬឈ្លោះ ប្រកែកគ្នាក្នុងគ្រួសារ ឬអ្នកជិតខាង ឬក៍បញ្ហាអ្វីផ្សេងៗទៀតគួរឲ្យគាត់សម្គាល់នោៈទេ។

គ្រូពេទ្យបានបញ្ជាក់ថា តាមពិតជ​នរងគ្រោៈបានស្លាប់បាត់បង់ជីវិត មុនចូលមកដល់មន្ទីពេទ្យបាត់ទៅហើយ។

បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យ តែលទ្ធផលពុំទាន់ដឹងនៅឡើយទេ។

បច្ចុប្បន្នសពជនរងគ្រោៈ ត្រូវតម្កល់ទុក រង់ចាំខាងស្ថានទូតឥណ្ឌាមកពិនិត្យ ឬក៍បញ្ជូនយកទៅតម្កល់ក្នុងវត្ត នៅឡើយទេ៕