(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៉ី ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានអញ្ជើញប្រគេនទៀនវស្សាដល់វត្តចំនួន៩វត្ត ក្នុងនោះឃុំល្វេ ៥វត្ត និងឃុំពាមប្រធ្នោះ៤វត្ត ស្រុកកោះសូទិន ខេត្តកំពង់ចាម ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។

សម្រាប់ទេយ្យទាន និងបច្ច័យដែលលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៉ី បានប្រគេនដល់វត្តទាំង៩ គឺក្នុងមួយវត្តៗរួមមាន៖ 

១៖ ទៀនវស្សា១គូ
២៖ សាដក១គូ
៣៖ អង្ករ១០០គីឡូ
៤៖ មី៣កេសតូច
៥៖ ត្រីខ៥០កំបុង
៦៖ ទឹកសុទ្ធ២កេស
៧៖ ទឹកសណ្តែក២កេស
៨៖ ម៉ាស់ក្រណាត់២០
៩៖ បច្ចយ័សម្រាប់ចង្ហាន់លោកក្នុងវស្សា៥០ម៉ឺនរៀល
១០៖ បច្ចយ័បួន ២០ម៉ឺនរៀល
១១៖ គណកម្មការអាចារ្យ១០ម៉ឺនរៀល
១២៖ គណកម្មការលោកយាយជី១០ម៉ឺនរៀល៕