(ប៉ាគីស្ថាន)៖ ក្រុមខ្មាន់កាំភ្លើង មានគ្នាប្រមាណ ៣នាក់ បានសម្រុកចូលទៅក្នុងសកលវិទ្យាល័យមួយក្នុងតំបន់ Charsada ភាគខាងជើងប្រទេសប៉ាគីស្ថាន ព្រមទាំងបានបើកការវាយប្រហារ នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែពុំមានសេចក្ដីរាយការណ៍ពីព័ត៌មាន លម្អិតនោះទេ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្ដិច។
ទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ថា ខ្មាន់កាំភ្លើង បានសម្រុកចូល និងបានបាញ់រះ ទៅលើនិស្សិត និងលោកគ្រូបង្រៀននៃ សកលវិទ្យា Bacha Khan University ស្ថិតនៅក្នុងខេត្ត Khyber Pakhtunkhwa ប៉ុន្តែមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ក្រុមឧទ្ទាមតាលីបង់ បានសម្រុកចូល និងបើកការវាយប្រហារទៅលើសាលារៀនមួយកន្លែងក្នុងទីក្រុង Peshawar ដោយបានសម្លាប់មនុស្ស ១៣៤នាក់៕