(ចិន)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់, ៣នាក់បាត់ខ្លួន និងជិត៥០នាក់រងបួស បន្ទាប់ពីមានករណីផ្ទុះឆេះមួយ បានកើតឡើង នៅក្នុងរោងចក្រផលិតកាំជ្រួច ក្នុងខេត្តជាំងស៊ី ប្រទេសចិន នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ចេញផ្សាយនៅព្រឹកថ្ងៃទី២០ ខែមករា។
អាជ្ញាធរ បានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង០០៖៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ដោយក្រោយពីកើតហេតុ ក្រុមជួយសង្គ្រោះបានមកដល់ និងជួយមនុស្ស២០នាក់ ឲ្យគេចផុតពីកណ្ដាប់ដៃភ្លើង ប៉ុន្តែនៅពេលនេះ មានមនុស្ស៣នាក់ ត្រូវបានគេរាយការណ៍មកថា បានបាត់ខ្លួន ខណៈម្នាក់បានស្លាប់ និងជិត៥០នាក់ផ្សេងទៀតរបួស។
ពាក់ព័ន្ធនឹងករណីផ្ទុះឆេះរោងចក្រផលិតកាំជ្រួចនេះ អាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេត ស្វែងរកមូលហេតុពិត នៃការផ្ទុះឆេះ៕
#UPDATE At least one killed, three missing, and 48 others injured in blasts at E. China Jiangxi's fireworks plant
https://t.co/Uf8Pxaq34h
— CCTVNEWS (@cctvnews) January 20, 2016