(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣២ករណី ក្នុងនោះករណីប្រើប្រាស់១០ករណី និងជួញដូរ២២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,២៦០ករណី ឃាត់មនុស្ស១០,៣៦៣នាក់ (ស្រី៦៤០នាក់)៕