(ស្ទឹងត្រែង)៖ កម្លាំងសមត្ថកិច្ចចំរុះ រួមមានកម្លាំងអាវុធហត្ថ នគរបាល និងរដ្ឋបាលព្រៃឈើ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៌ សៅ សុខា ប្រធានគណ:កម្មការបង្ក្រាបបទល្មើសព្រៃឈើ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បាននិងកំពុង ចុះត្រួតពិនិត្យឃ្លាំងស្តុកឈើដ៏ធំរបស់ឧកញ៉ា ទ្រី ភាព ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ភ្នាក់ងារអង្គភាព Fresh News ប្រចាំនៅខេត្តស្ទឹងត្រែង ដែលកំពុងយកព័ត៌មាននៅទីនោះ បានរាយការណ៌ថា នៅក្នុងឃ្លាំងឈើនោះ គេបានឃើញឈើប្រណិតជាច្រើនដុំ គរនៅខាងក្នុង តែយ៉ាងណានោះមិនទាន់ដឹងថា តើឈើទាំងនេះមានច្បាប់ រឺមួយយ៉ាងណានោះទេ៕
សូមជំរាបថា ក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុនរកស៊ីឈើគ្រប់គ្រងដោយមេការធំឈ្មោះ អ៊ុក គឹមសាន្ត និងមេការនៅស្ទឹងត្រែងមានឈ្មោះ ស្រេង ម៉េង ឈ្មោះ វីដា និងមេការមួយចំនួនទៀត ដោយក្រុមមេការនេះ ក្រៅពីរត់ការដឹកឈើឲ្យក្រុមហ៊ុន ទ្រី ភាព នៅមានដៃជើងរកស៊ីឈើដឹកឈើខុសច្បាប់ អែបជាមួយឈើរបស់ក្រុមហ៊ុន ទ្រីភាព ដើម្បីលួចបន្លំភ្នែកសមត្ថកិច្ច PC 100M3 ដឹកឈើ២ឆ្នាំអត់ទាន់អស់។ ព្រោះឃុបឃិតត្រូវគ្នាមិនហែក PC ទេ ទាល់តែមានរឿងទើបយក PC មកហែក។
ចំណែកនៅវារីអគ្គិសនីសេសាន២ គឺគ្រប់គ្រងដោយ សាន ចយ ដឹកមិនចេះអស់ ទោះការសំអាតបាតអាងចប់យូរហើយក៏ដោយ គឺកាប់ពីកន្លែងផ្សេងយកចូលក្រុមហ៊ុន ហើយទើបដឹកចេញ៕