(កំពង់ធំ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ រសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងអភិបាល ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោក ឡង គីស៊ឹង នាយករដ្ឋបាលសាលាខេត្ត បានអានអនុក្រឹត្យស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងលោក យស បញ្ញារិទ្ធ អភិបាលស្រុកសន្ទុកថ្មី ជំនួសលោក ពេជ សុធាអភិ
បាលស្រុកសន្ទុកចាស់ ដែលត្រូវផ្ទេរភារកិច្ច ទៅបម្រើការងារ នៅសាលាខេត្តកំពង់ធំ ។
លោក យស បញ្ញារិទ្ធ ដែលទើបប្រកាសចូលកាន់តំណែងថ្មី បានធ្វើការប្តេជ្ញា និងយកចិត្តទុកដាក់ បំពេញការងារឲ្យមានប្រសិទ្ធិភាព និងតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលព្រមទាំងខិតខំ
បំពេញនូវបេសកកម្ម ដែលថ្នាក់លើបានប្រគល់ជូន នូវភារកិច្ចឲ្យនិងបន្តការជំរុញ អនុវត្តការងារឲ្យបានប្រសើរ មាននិរន្តរភាព និងប្រសិទ្ធិភាពពិសេស ខិតខំដោះស្រាយ ជូនប្រជាពលរដ្ឋប្រកបដោយភាព
ទំនួលខុសត្រូវ ។
លោកបានបន្តទៀតថា សម្រាប់តំណែងថ្មីនេះ លោកនិងប្តេជ្ញាធ្វើការពង្រឹង នូវរបៀបរបបការងារ និងពង្រឹង ក្រមសីលធម៌វិជ្ជាជីវៈ ដោយប្រកាន់យកនូវ អភិក្រមការងារបួនគឺ
« ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» ។
លោក អ៊ុត សំអន បានផ្តាំផ្ញើលោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី ត្រូវសហការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវយកអ្វីៗដាក់លើតុតម្លាភាព ហើយសម្រេចចិត្តដោយក្រុម ហើយត្រូវមានទំនាក់ទំនងជាមួយ មហាជនប្រកបដោយគុណធម៌និងសីលធម៌៕