(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News TV
១៖ ប្រមុខការទូត៖ កម្ពុជារក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩.៥លាននាក់ ស្លាប់ជាង ៤៨ម៉ឺននាក់ និងជាសះស្បើយជាង ៥លាននាក់!
៣៖ លោក ត្រាំ អាចនឹងដាក់ទណ្ឌកម្មថ្មី លើក្រុមហ៊ុនចិនចំនួន ២០ ក្នុងនោះក៏មាន Huawei ផងដែរ ដោយចោទថាជាភ្នាក់ងាររបស់យោធាចិន
៤៖ រដ្ឋមន្ដ្រីសុខាភិបាល៖ គិតត្រឹមខែមិថុនានេះ អ្នកធ្វើតេស្ដរកមេរោគកូវីដ១៩ សរុបប្រមាណជាង៣ម៉ឺននាក់
៥៖ WHO ព្រមាន៖ «មួយសប្តាហ៍ទៀតអ្នកឆ្លង COVID-19 នឹងកើនដល់ ១០លាននាក់ ខណៈទ្វីបអាមេរិកមិនទាន់ឡើង ដល់ចំណុចកំពូលនៅឡើយទេ»
៦៖ អ្នកនាំពាក្យ៖ ពលរដ្ឋខ្មែរនៅម៉ាឡេស៉ី ១៥៨នាក់ទៀត នឹងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃស្អែក
៧៖ ត្រាំ ដកកងទ័ពពីអាល្លឺម៉ង់ រួចយកទៅដាក់នៅប៉ូឡូញ ចំពោះមុខក្រសែភ្នែក ពូទីន
៨៖ កម្ពុជា-ថៃ ឯកភាពគ្នាសម្របសម្រួលដល់អ្នកជំងឺសង្គ្រោះបន្ទាន់នៅតាមព្រំដែនក្នុងខេត្តឧត្តរមានជ័យ
៩៖ អូស្ត្រាលីនឹងដាក់ពង្រាយទ័ព ១,០០០នាក់ ទៅកាន់ទីក្រុងមែលប៊ន ដើម្បីទប់ស្កាត់ការផ្ទុះ COVID-19
១០៖ មន្ទីរពេទ្យខ្នាតយក្សមួយនៅខេត្តត្បូងឃ្មុំ សាងសង់បាន៨០ភាគរយ ចំណាយថវិកាជាង ៥០លានដុល្លារ
១១៖ ដោយសារ COVID-19 អាកាសចរណ៍អូស្ត្រាលី Qantas បញ្ឈប់បុគ្គលិក ៦,០០០នាក់ និងបញ្ឈរជើងយន្តហោះ ១០០គ្រឿង
១២៖ អភិបាលខេត្តត្បូងឃ្មុំ ធានាអះអាងថា មិនមានការនាំចូលជ្រូកពីវៀតណាមមកកម្ពុជា តាមខេត្តត្បូងឃ្មុំនោះទេ
១៣៖ ក្រោយឆ្លង COVID-19 និងទទួលព្យាបាលមួយរយៈ ប្រធានាធិបតីហុងឌូរ៉ាស មានសុខភាពប្រសើរឡើងវិញ
១៤៖ ស្នងការខេត្តត្បូងឃ្មុំ ចែករំលែកបទពិសោធន៍ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលទទួលបានចំណាត់ថ្នាក់ល្អ៣ឆ្នាំជាប់គ្នា
១៥៖ ប្រធានាធិបតីអ៉ីរ៉ង់៖ យើងត្រៀមខ្លួនជាស្រេចដើម្បីជួបចរចា បើសហរដ្ឋអាមេរិក សូមទោសពួកយើង
១៦៖ ជប៉ុនកោតសរសើរកម្ពុជា ដែលមានវិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19
១៧៖ IMF ព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោក ជួបវិបត្តិកាន់តែជ្រៅ នៅក្នុងឆ្នាំ២០២០នេះ
១៨៖ កាកបាទក្រហមកម្ពុជា ទទួលអំណោយសម្ភារប្រើប្រាស់ប្រយុទ្ធជំងឺកូវីដ១៩ ពី ICRC និងបន្តប្រគល់អំណោយនេះ និងអាវពោង ជូនសាខាទាំង២៥ខេត្តក្រុង
១៩៖ ទីបំផុតជប៉ុនសម្រេចជាផ្លូវការ «លុបចោលផែនការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលអាមេរិក Aegis ពីរទីតាំង»
២០៖ ទីបំផុតវិទ្យាស្ថានមួយនៃយោធាចិន ត្រូវអនុញ្ញាតឲ្យ «ធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស»
២១៖ វៀតណាមមិនទាន់អាចទទួលភ្ញៀវទេសចរអន្តរជាតិ ទោះបីប្រទេសនេះជោគជ័យលើ COVID-19
២២៖ ចិនប្រកាសថា ករណីឆ្លង COVID-19 នៅប៉េកាំង «ស្ថិតក្រោមការគ្រប់គ្រងហើយ»
២៣៖ បទវិភាគអន្តរជាតិ៖ តើ BeiDou អាចជួយឱ្យចិន គេចផុតពីបច្ចេកវិទ្យា GPS របស់សហរដ្ឋអាមេរិក ឬទេ?
- ព័ត៌មាន Fresh News Plus
១៖ ភាគហ៊ុនក្រុមហ៊ុន Cielo នៅប្រេស៉ីលដាំក្បាលចុះ បន្ទាប់អាជ្ញាធរប្រទេសនេះផ្អាកប្រព័ន្ធទូទាត់ប្រាក់ថ្មីរបស់ WhatsApp
២៖ បាល់ទាត់ម៉ារ៉ុក នឹងចាប់ផ្តើមឡើងវិញ នៅចុងខែក្រោយ
៣៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង New York City Marathon ត្រូវបានលុបចោលវិញ ដោយសារ COVID-19
៤៖ ចំណេះដឹងទូទៅ៖ បណ្តាញក្រុមឧក្រិដ្ឋជន «Mafia» មានប្រភពចេញមកពីណា?
៥៖ Google នឹងលុបចោលព័ត៌មានមួយចំនួន ដែលខ្លួនប្រមូលពីអ្នកប្រើប្រាស់ ក្រោយរយៈពេល១៨ខែ
៦៖ អាស៊ាន ឯកភាពគ្នាលុបចោលព្រឹត្តិការណ៍ ASEAN Para Games លើកទី១០ នៅហ្វីលីពីន
៧៖ Premier League បង្កើតភ្នាក់ងារឃ្លាំមើល ការប្រឆាំងរើសអើសពូជសាសន៍ នៅលើ Online
៨៖ ចំណេះដឹងទូទៅ៖ ហេតុការណ៍គ្រោះថ្នាក់មួយណា ដែលបានផ្តាច់ជីវិតអ្នកដំណើរលើយន្តហោះច្រើនជាងគេបំផុត?
៩៖ ក្លិប Real Madrid រកបានគ្រាប់បាល់ Free kick ត្រឡប់មកវិញ ក្រោយខកខាន ៥២៨ថ្ងៃមកនេះ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com