(ភ្នំពេញ)៖​ រនាំងដែកសម្រាប់ខណ្ឌចែក ទ្រូងផ្លូវចំនួន១០ផ្ទាំង ត្រូវបានបាក់ខ្ទេច និងរប៉ាត់រប៉ាយពេញផ្លូវ​ បន្ទាប់ពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្តទៅបុកទាំងកំរោល​ នៅត្រង់មុខក្រសួងការពារជាតិ​ ដែលស្ថិតតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ​ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា​ នៅម៉ោង​ ១៖​១០នាទីរំលងអាធ្រាត​ ឈានចូលថ្ងៃទី២០​ ខែមករា​ ឆ្នាំ​២០១៦នេះ។

បើតាមប្រភពព័ត៌មានពីអ្នក ដែលបានឃើញហេតុការណ៌ខាងលើនេះ បាននិយាយថា មុនពេលកើតហេតុគេឃើញ​រថយន្ត​ Camry​ ហើម​ ពណ៌ស្លែមួយគ្រឿង​  ដែលបើកដោយបុរសម្នាក់ តាមបណ្តោយមហាវិថីសហពន្ធរុស្ស៊ី ​ក្នុងទឹសដៅពីលិចទៅកើត​ លុះមិនដឹងជាយ៉ាងមិចស្រាប់តែ​ មកដល់មុខក្រសួងការពារជាតិ ​ដែលជាកន្លែងកើតហេតុ​ រថយ​ន្តបានរេចង្កូត​ ទៅបុកនិងរនាំងដែលដាក់ខណ្ឌចែកទ្រូងផ្លូវ បណ្តាអោយបាក់អស់១០ផ្ទាំង​ រឺឯរថយន្តវិញ​ ត្រូវការខូចខាតស្ទើរតែទាំងស្រុង​ ខណៈពេលដែលអ្នកបើកបរពុំមានរងរបួស។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អ្នកបើកបរបន្ទាប់ពីដឹងថា ខ្លួនពុំមានរងរបួសហើយនោះ បានបើកទ្វាររថយន្តចុះ គេចចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកតែរនាំងដែក ដែលបាក់និងរថយន្ដរងការខូចខាត នៅកន្លែង​តែប៉ុណ្ណោះ។

រថយន្តដែលបន្សល់ទុកនៅន្លែងកើតហេតុ ក្រោយពីបើកបុករួចត្រូវបានកម្លាំងជំនាញ ចុះមកធ្វើការវាស់វែង នឹងស្ទួចយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៌ផ្លូគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំ​ដោះស្រាយគ្នានៅពេលក្រោយ៕

" width="730" />