(បន្ទាយមានជ័យ)៖ លោក វណ្ណារ៉ា សកម្មជនដ៏ប្តូរផ្តាច់របស់គណបក្សសង្រ្គោះជាតិ សូម្បីតែថ្ងៃមរណារបស់ខ្លួន ក៏សូមឲ្យយកទង់ គណបក្សសង្រ្គោះជាតិគ្របសពផងដែរនោះ បាននិងកំពុងរងទុក្ខវេទនាក្នុងជីវិតយ៉ាងខ្លាំង តែលោកហាក់មិនបានទទួលភាព កក់ក្តៅពីថ្នាក់ដឹកនាំរបស់ខ្លួនោះឡើយ។
លោក វណ្ណារ៉ា បានរៀបរាប់ថា រូបលោក បានប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីជួយគណបក្សសង្រ្គោះជាតិ ពោលរូបលោកបានជួយ និងគាំទ្របក្សអស់រយៈពេលជិត ២០ឆ្នាំមកហើយ តាំងពីនៅជាគណបក្ស សម រង្ស៊ី មកម្ល៉េះ។ លោក វណ្ណារ៉ា បានថ្លែងបន្តថា រូបលោកបានជួយបក្សតាំងពីផ្ទះធំទ្រនំខ្ពស់ រហូតធ្លាក់នៅផ្ទះខ្ទម ហើយត្រូវធ្វើការទាំងយប់ព្រលប់ ក៏ឥតមានការត្អូញត្អែរ ព្រោះតែចិត្តលោកស្រឡាញ់បក្ស។
បច្ចុប្បន្ន លោក វណ្ណារ៉ា បាននិងកំពុងធ្លាក់ខ្លួនមានជំងឺ កូនប្រុសអាយុ ១០ឆ្នាំ រស់នៅជាមួយពិការភាព ខណៈម្តាយមានវ័យចំណាស់ ក៏មានជំងឺប្រចាំកាយ រីឯភរិយាបានរត់ចោលខ្លួនថែមទៀត។ និយាយស្ថានភាពជីវិតរបស់លោក វណ្ណារ៉ា កំពុងជួបនូវសភាពយ៉ាប់យឺនជាពន់ពេក ក្តីវេទនារបស់គាត់ ហាក់មិនត្រូវបានថ្នាក់ដឹកនាំបក្ស ដែលលោកខិតខំលះបង់កម្លាំងកាយចិត្ត និងទ្រព្យធន មើលឃើញនោះឡើយ៕
សកម្មជនគណបក្សសង្រ្គោះជាតិ នៅក្រុងប៉ោយប៉ែត ដែលស្រឡាញ់ និងតស៊ូជួយបក្សរយៈពេលជិត ២០ឆ្នាំ
Posted by Fresh News on Tuesday, January 19, 2016