(ភ្នំពេញ)៖ យោងតាមទំព័រ Facebook របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្វិលប្រាក់ថ្លៃធ្វើបណ្ណបើកបរម៉ូតូជូនប្រជាពលរដ្ឋវិញ បាន ៦៥.១៦៣.០០០រៀល ស្មើ ៨០៧បណ្ណ។ ការបង្វិលថវិកាជូនប្រជាពលរដ្ឋវិញនេះ ទើបបាន ៦,៦៨ភាគរយប៉ុណ្ណោះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអញ្ជើញប្រជាពលលរដ្ឋ ដែលមានបណ្ណបើកបរម៉ូតូ ស្ថិតក្នុងសុពលភាព រួសរាន់ទៅបើកយកប្រាក់វិញ នៅរៀងរាល់ម៉ោងធ្វើការ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ជាកំហិត នៅអង្គភាពផ្តល់បណ្ណ បើកបរ និងសុវត្ថិភាពចរាចរណ៍ នៅផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ៕