Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយឧកញ៉ា សៀង​ ណាំ និងភរិយា

19-01-2016 23:08

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានផ្ញើលិខិតជូនចំពោះឧកញ៉ា សៀង ណាំ ដោយចូលរួមរំលែកទុក្ខ​ដ៏សែនក្រៀមក្រំបន្ទាប់​ពីបានទទួលដំណឹងថា ឧបាសក ឈុន ហាក់ ដែលត្រូវជាឪពុករបស់ឧកញ៉ា សៀង ណាំ បានទទួលមរណភាពក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត «សូមសំដែងនូវការស្តាបស្រណោះអាឡោះអាល័យក្រៃលែង និងសូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បងប្អូន កូនចៅ ញាតិមិត្តជិតឆ្ងាយនៃសពឧបាសក ឈុន ហាក់ ប្រកបដោយមានទុក្ខ និងក្តីសង្វេតរកទីបំផុតគ្មាន»

ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្ញើជូនឧកញ៉ា សៀង ណាំ៖