Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជម្លោះនៅអ៊ីរ៉ាក់៖ មនុស្សជិត ១៩.០០០នាក់បានស្លាប់ និងជាង ៣៦.០០០នាក់រងរបួស

19-01-2016 21:47

(បាដាដ)៖ របាយការណ៍ចេញផ្សាយពីអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការប៉ះពាល់យ៉ាងធំធេងមកលើជនស៊ីវិល នៅក្នុងជម្លោះបាននឹងកំពុងបន្ត នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានបណ្តាលឲ្យជនស៊ីវិល យ៉ាងហោចណាស់ ១៨.៨០២នាក់បានស្លាប់ និង ៣៦.២៤៥នាក់ផ្សេងទៀត បានទទួលរងរបួស នៅចន្លោះពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ខណៈមនុស្សចំនួន ៣,២លាននាក់ផ្សេងទៀត បានធ្វើការផ្លាស់ទីលំនៅ ចាប់តាំងពីខែមករា ឆ្នាំ២០១៤ ក្នុងនោះរួមទាំងជាងកុមារជាង ១លាននាក់ ដែលគ្រប់អាយុក្នុងការសិក្សា។

តាមរបាយការណ៍ បានបញ្ជាក់ដែរថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៣.៨៥៥នាក់ ត្រូវបានសម្លាប់ និង ៧.០៥៦នាក់ទៀត បានរងរបួស នៅចម្លោះថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ដោយចំនួនពាក់កណ្តាលនៃពួកគេ បានស្លាប់នៅក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។ របាយការណ៍បានបញ្ជាក់លម្អិត ពីការសម្លាប់ ដោយក្រុមឧទ្ទាម ISIL តាមរយៈទិដ្ឋភាពជាសាធារណៈ គួរឲ្យភ័យខ្លាច ក្នុងនោះរួមទាំងការបាញ់សម្លាប់, កាត់ក្បាល, ដុតសម្លាប់ទាំងរស់ និងបោះមនុស្សទម្លាក់ពីលើកំពូលអគារផងដែរ៕