(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចេញលិខិតលើកពេល (ផ្អាក) សម្រាប់សាសនិកខ្មែរឥស្លាមទាំងអស់នៅកម្ពុជា ក្នុងការចេញទៅធ្វើធម្មយាត្រា ក្នុងបុណ្យហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្នុងលិខិតរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ក្រសួងហាជ្ជី និងអ៊ុរ៉ោះនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានចេញសេចក្ដីសម្រេចប្រារព្វ ធម្មយាត្រាហាជ្ជីនាឆ្នាំនេះ ដោយអនុញ្ញាតចំនួនមានកំណត់បំផុត សម្រាប់សាសនិកឥស្លាម ដែលមានបំណងមកពីគ្រប់ជនជាតិ ដែលកំពុងស្នាក់នៅក្នុងប្រទេសខ្លួន តែប៉ុណ្ណោះដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពពិភពលោកពីការរាតត្បាតជំងឺ COVID-19។

អាស្រ័យហេតុនេះ ការអញ្ចើញទៅជួបជុំដើម្បីប្រារព្វពិធីធម្មយាត្រាហាជ្ជីឆ្នាំ២០២០ ត្រូវនឹងឆ្នាំ១៤៤១ មូហាំម៉ាត់សក្ករាជ ដែលនឹងចាប់ផ្ដើមនៅចុងខែកក្កដាខាងមុខនេះរបស់សាសនិកឥស្លាមកម្ពុជា នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ត្រូវលើកពេល៕

ខាងក្រោមនេះជាសេចក្តីជូនតំណឹងរបស់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា៖