(ភ្នំពេញ)៖ ប៉ូលីសនគរបាលចរាចរណ៍ នៅតែបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី រហូតមកដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦នេះ។ បើយោងតាមលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញថា សម្រាប់យានយន្ត ដែលចូលគោលដៅ មានចំនួន ៣៤,២៦៩គ្រឿង ក្នុងនោះ មានម៉ូតូ ៦០ភាគរយ។ ចំនែកយានយន្តដែលល្មើសច្បាប់ វិញ មានចំនួន ៧,៨៣១គ្រឿង ស្មើ ៦៣ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៣ ,៦៧៣គ្រឿង ៤៧ភាគរយ។នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះដែរ ប៉ូលីសនគរបាលចរាចរណ៍ផាកពិន័យ បានយានយន្តបានជាង ៤,១៥៧គ្រឿង។ នេះបើយោងតាមលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
សរុបជារួមឃើញថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ សម្រាប់យានយន្ត ដែលចូលគោលដៅ មានចំនួន ៥៥៧,៤១៧ គ្រឿង ក្នុងនោះ មានម៉ូតូ ៦១ភាគរយ។ ចំនែកយានយន្តដែលល្មើសច្បាប់ វិញ មានចំនួន ១៣០,១០៩គ្រឿង ស្មើ ៦០ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៦៣,៤៣៥គ្រឿង ៤៩ភាគរយ និងផាកពិន័យ បាន ៦៦, ៦៧៤គ្រឿង បង់ប្រាក់ពិន័យ៧៣ភាគរយ។
សដម្រាប់របាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បង្ហាញថា មានមនុស្សស្លាប់បាត់បង់ជីវិត ៦នាក់ រងរបួសធ្ងន់ ៥នាក់ និងរងរបួសស្រាល៥នាក់៕