(ភ្នំពេញ)៖ ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ឯ.ក បានឲ្យដឹងថា ក្រុមហ៊ុននេះត្រូវបានតែងតាំង ដោយក្រុមហ៊ុន Chivas Brothers International Limited ក្នុងការធ្វើជាអ្នកចែកចាយផ្តាច់មុខតែមួយគត់របស់ខ្លួន ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ ម៉ាកស្រាល្បីៗ ចំនួន៤ប្រភេទ។

ម៉ាកស្រាល្បីៗទាំង៤នោះរួមមាន៖

១៖ Ballantine’s គឺជាម៉ាកស្រាវីស្គីដ៏ល្បីឈ្មោះមួយ និងទទួលបានពានរង្វាន់ជាច្រើនក្នុងប្រភេទ Blended Scotch Whiskey ។ Ballantine’s ត្រូវបានលក់នៅជាង ៩០ប្រទេស ហើយជាប្រភេទវីស្គី Scotch Whisky ដែលលក់ដាច់បំផុត នៅទូទាំងអឺរ៉ុប និងនៅលើទូទាំងពិភពលោក។

២៖ Chivas Regal ជាប្រភេទស្រាវីស្គី Blended Scotch Whiskey និងស្ថិតក្នុងលំដាប់ទី៨នៃលំដាប់ Chivas Regal។ Chivas Regal ត្រូវបានលក់នៅជាង ១០០ប្រទេស និងជាប្រភេទមួយនៃស្រាវីស្គី Super-Premium Blended Scotch Whisky ដែលលក់ដាច់បំផុតនៅលើពិភពលោក។

៣៖ Royal Salute គឺជាប្រភេទស្រាវីស្គីដ៏ប្រណិតមួយ និងជាប្រភេទ Scotch whiskies មួយក្នុងចំណោម Scotch whiskies ដែលលក់ដាច់បំផុតលើពិភពលោក។

៤៖ The Glenlivet គឺជាប្រភេទ Speyside Single Malt Whisky។ ស្រាវីស្គី The Glenlivet ត្រូវបានលក់នៅជាង៥០ប្រទេស និងជាប្រភេទមួយនៃ Single Malt Whiskies ដែលលក់ដាច់បំផុតលើពិភពលោក។

សូមបញ្ជាក់ថា ក្រុមហ៊ុន អ៉ីដិនប្រ៊ីដ អេស៊ា ផាតនើស៍ អិលធីឌី ជាតំណាងស្របច្បាប់នៃម្ចាស់ម៉ាកស្រាវីស្គីដូចជា Ballantine's, The Glenlivet, Chivas Regal, Royal Salute បានប្រកាសដោយសេចក្តីសោមនស្សរីករាយចំពោះការទទួលបានអាជ្ញាប័ណ្ណចែកចាយផ្តាច់មុខចំពោះម៉ាកខាងស្រា លើពីរាជរដ្ឋាភិបាលកម្ពុជា។

ទំនាក់ទំនងទូរស័ព្ទលេខ៖ +855 69936674 ៕