ឧត្តមសេនីយ៍ឯក អេង គឹមហៃ ចេញមកបំភ្លឺ និងច្រានចោលការចោទប្រកាន់លើបណ្ដាញសង្គម ពាក់ព័ន្ធបញ្ហាដីធ្លីនៅខេត្តព្រះសីហនុ
24-06-2020 13:28
(ភ្នំពេញ)៖ លោកមេធាវី ខៀវ តុលា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបំភ្លឺ និងបកស្រាយ ជុំវិញការចោទប្រកាន់របស់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មកលើលោកឧត្តមសេនីយ៍ឯក អេង គឹមហៃ ពា់ព័ន្ធករណីដីធ្លីនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើតាមលិខិតបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
មេធាវី ខៀវ តុលា បានអះអាងថា ការចោទប្រកាន់នេះខុសការពិតទាំងស្រុង និងបានធ្វើឲ្យប៉ះពាល់ដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់កូនក្ដីលោកយ៉ាងខ្លាំង ព្រោះថាដីខាងលើ មិនមែនជាដីរបស់កូនក្ដីលោកឡើង។ លោកថា កូនក្ដីរបស់លោក មិនបានយកអំណាច ឬប្រើប្រាស់តួនាទីទៅកាងដីអ្វីនោះឡើយ៕
ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់លោកមេធាវី ខៀវ តុលា៖