(កោះកុង)៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ ៣៖១៥នាទីថ្ងៃទី១៩ ខែមករាឆ្នាំ២០១៦ កន្លងទៅ ដោយចោទប្រកាន់ពីបទរំលោភសេពសន្ធវៈលើក្មេងស្រីអាយុ១៣ឆ្នាំ កាលពីថ្ងៃទី១៦-១៧ ខែមករា ហើយបង្ខាំងទុកមិនឲ្យមកផ្ទះទៀតផង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សិនសាន តាណា អាយុ២២ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ក្មេងស្រីរងគ្រោះឈ្មោះ ថ ស ព ភេទស្រីអាយុ១៣ឆ្នាំ មានទីលំនៅក្រុងខេមរភូមិន្ទ។ ប្រភពដដែលបានបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានតែម្តង។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានចាប់រំលោភសេពសន្ធវៈលើក្មេងស្រីជាសង្សាពិតប្រាកដមែន។
ម្តាយក្មេងស្រីរងបាននិយាយថាគាត់បាត់កូនគាត់ពីផ្ទះ៣ថ្ងៃ ហើយដល់ពេលកូនទូរស័ព្ទមករកគាត់ថា មានគេឃាត់ទុក ពេលនោះគាត់បានអង្វរជនសង្ស័យឲ្យកូនគាត់មកផ្ទះដាំបាយឲ្យប្អូនហូបទើបជនសង្ស័យឲ្យមក។
ពេលឃើញភ្នែកជាំទាំងសងខាងទើបសួរនាំ ទៅដឹងសាច់រឿងទើបទៅដាក់ពាក្យបណ្តឹង ឃាត់ខ្លួនបានតែម្តងទៅ។ បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងកសាងសំណំុរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។