(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ, លោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ, លោក មុត ប៊ុនថន អនុប្រធានការិយាល័យ, លោក ជួន ចិត្រ អធិការរងខណ្,ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ, លោក ម៉ៅ ពោធិ, លោក កែម ហេង អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖

ទី១៖ បានរៀបចំកម្លាំងប្រជាការពារខណ្ឌ ចូលរួមសហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌ និងកម្លាំងអាវុធហត្ថខណ្ឌ ដើម្បីចុះទប់ស្កាត់ និងដោះស្រាយចំពោះបញ្ហាបាតុកម្ម កូដកម្ម ដោយសន្តិវិធីនៅសួនមុខវត្តបទុមវតី (ស្នាក់ការខុទ្ទកាល័យសម្តេចតេជោ) ផ្លូវស៊ូស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ទី២៖ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈមានដូចជា មហាវិថីព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ព្រះសុធារស ព្រះស៊ីសុវត្ថិ ជាលទ្ធផល៖

*បានស្ទូចរថយន្តចតឥសណ្តាប់ធ្នាប់ចំនួន ០១គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ
*ចុះណែនាំការដ្ឋានសំណង់ឱ្យរុះរើរបងដែលសង់លើចិញ្ចើមផ្លូវសាធារណៈ
*ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៥១ ៦១៕