(ភ្នំពេញ)៖ ចំនួន2ប្រកួតជាប់គ្នា ក្រុមបាល់ទាត់ Manchester City រកបាន 8 ពិន្ទុបន្ថែមពីការប្រកួតក្របខណ្ឌលីគកំពូលរបស់ចក្រភពអង់គ្លេសជាមួយក្រុម Burnley ដោយពិន្ទុ 5-0 កាលពីយប់ម៉ិញ និង ក្រុមកាំភ្លើងធំជាមួយពិន្ទុ 3-0 កាលពីប៉ុន្មានថ្ងៃមុន។
5 ពិន្ទុជាមួយ Burnley រកបានដោយកីឡាករខ្សែបម្រើ Phil Forden ចំនួន 2 គ្រាប់ ហើយ 2គ្រាប់ទៀត ដោយកីឡាករខ្សែប្រយុទ្ធស្លាបស្តាំ Riyad Mahrez និង 1 គ្រាប់ចុងក្រោយគឹដោយកីឡាករខ្សែការពារ David Silva។
លោកស្រី គង់ កុសល នាយិកាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អបអរសាទរក្រុម Manchester City ជាមួយជ័យជំនះផ្ទួនៗគ្នានេះ ហើយសង្ឃឹមថាក្រុមបាល់ទាត់ដែលជាដៃគូភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និង ស្រាបៀរ កម្ពុជានឹងអាចដណ្តើមបានលេខរៀងទីមួយលើតារាង Premier League ក្នុងពេលឆាប់ៗនេះ។
លោកស្រីក៏សូមគោរពអញ្ជើញអ្នកគាំទ្រក្រុមបាល់ទាត់ Manchester City បន្តចូលរួមទស្សនា គាំទ្រក្រុម Manchester City ជួបជាមួយក្រុម តោខៀវ Chelsea បន្តទៀតនៅថ្ងៃទី ២៦ ឈានចូល ២៧ ខែមិថុនា វេលាម៉ោង ២:១៥នាទី នៅលើកញ្ចក់ទូរទស្សន៍ CTN, MYTV, CNC ផងដែរ៕