(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមទាំងមន្រ្តីរបស់លោកទាំងអស់ បានសម្តែងការសោកស្តាយ ក្រៀមក្រំ និងចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពនាយឧត្តមសេនីយ៍ ញ៉ឹក ហួន ដែលទទួលមរណភាព។
នាយឧត្តមសេនីយ៍ ញឹក ហួន បានទទួលមរណភាព នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ដោយរោគគាពាធ ហើយសពរបស់លោក ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានក្រោយបន្ទាយដេអិន (DN)៕