(កោះកុង)៖ ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានថ្លែងក្នុងពិធីបំពាក់ឋានន្តរស័ក្កិដល់នាយទាហាន នាយទាហានរង និងពលអាវុធហត្ថខេត្ត នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះថា កងកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវអនុវត្តន៍ទៅតាមកាតព្វកិច្ចតួនាទីរបស់ខ្លួន និងតាមការចង្អុលបង្ហាញរបស់មេបញ្ជាការលើផ្ទៃប្រទេស ដើម្បីបំរើសុវត្ថិភាពប្រជាពលរដ្ឋ និងការពារប្រទេសជាតិ ជាពិសេសកងកម្លាំងអាវុធហត្ថ ត្រូវមានភាពស្មោះត្រង់នឹងគ្នាសាមគ្គីគ្នាដើម្បីរួមកម្លាំងគ្នាដើម្បីបូរណភាពទឹកដី និងបង្កើនចំណេះដឹងធនធានមនុស្សស្វែងយល់ឲ្យបានច្រើន ហើយត្រូវចេះជួយទុក្ខធុរប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋជួបឧបសគ្គនានា និងបង្រ្កាបរាល់បទល្មើសបើកើតមានឡើងនៅលើមូលដ្ឋារបស់ខ្លួន។
ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង បានថ្លែងបន្តថា ការតែងតាំងបំពាក់ឋានន្តស័ក្តិជូនកងកម្លាំងអាវុធហត្ថថ្ងៃនេះ គឺកំណត់ដោយច្បាប់ត្រឹមត្រូវ មិនមែនតែងតាំងដោយមេបញ្ជាការខេត្តឡើយ ដូច្នេះជាធនធានរបស់កងកម្លាំងកងទ័ព ក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ និងបម្រើប្រទេសជាតិ ដើម្បីឆ្ពោះទៅរកភាពអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យទាំងវិស័យសង្គមស៊ីវិលទាំងវិស័យយោធា។
ឧត្តមសេនីយ៍ បានបន្តថា ក្នុងនាមជាកងកម្លាំងកងទ័ព ដើម្បីបំរើពលរដ្ឋ និងបំរើប្រទេសជាតិកងកម្លាំងត្រូវមានសុខភាពរឹងនាំក្លាហានមិនចុះចាញ់សត្រូវឡើយ។ ហេតុដូច្នេះកងកម្លាំង ត្រូវមានការលំហាត់ប្រាណការពារសុខភាពដើម្បីការពារជំងឺផ្សេងៗ ជាពិសេសជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងបង្កើនអាហានិភ័យខ្ពស់ រីករាលដាលនៅលើពិភពលោកនេះ តែអ្វីដែលសំខាន់កងកម្លាំង ត្រូវចេះថែទាំសុខភាពឲ្យបានល្អហើយស្រលាញ់សាមគ្គីគ្នា ចេះជួយគ្នាក្នុងគ្រាមានអាសន្នរក្សាភាពថ្លៃថ្នូរ មានក្រមសិលធម៌ល្អ រក្សាភាពផ្ទៃក្នុង និងអនុវត្តន៍ទៅតាមតួនាទីរបស់រាជរដ្ឋាភិបាលដាក់ជូន។
សូមបញ្ជាក់ថា ក្នុងពិធីបំពាក់ឋានន្តរស័ក្តិដល់នាយទាហាន នាយទាហានរងចំនួន៨៩រូប ដែលមានស្នាដៃក្នុងការបំពេញកាតព្វកិច្ចក្នុងអង្គភាព៕