(ក្រចេះ)៖ ប្រកាសឱ្យចូលកាន់មុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថថ្មីស្រុកស្នួល ខេត្តក្រចេះ គឺលោក លន់ ប៊ុនថុល មេបញ្ជាការស្នាក់ការសន្តិសុខ៧០៩ ជំនួសលោក អ៊ល ឆាយ ត្រូវផ្ទេរមុខតំណែងថ្មី ជានាយការិយាល័យប្រតិបត្តការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។
ក្នុងពិធីនោះដែរធ្វើឡើង នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធីបតីភាពលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ, លោក ស៊ុ ជូនប្រធានក្រុមប្រឹក្សាស្រុក, លោក គង់ គីមនី អភិបាលស្រុកស្នួល ព្រមទាំង អាជ្ញាធរ និងកងកម្លាំងទាំងបីប្រភេទ ចូលរួមយ៉ាងច្រើនកោះករ។
លោក គង់ គឹមនី ក៏បានផ្ដាំផ្ញើរដល់មេបញ្ជាការអាវុធហត្ថដែលទើបនឹងទទួលតំណែងថ្មី ឱ្យចេះសាម្គីគ្នា កុំប្រកាន់បក្យពួក និយមកុំគុំគួន និងគ្នា តរូវចេះរួបរួមសុខរួមទុកជាមួយ រួមគ្នាធ្វើការ ដើម្បីឱ្យអង្គភាពបានជោគជ័យ ត្រូវអនុវត្តន៍តាមច្បាប់របស់រាជរដ្ឋាភិបាល ព្រោះយើងជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវអនុវត្តន៍តាមក្រិត្យក្រំរបស់ខ្លួន ទៅតាមការណែនាំគ្រប់ឯកសារកតិយុទ្ធ គោរពតាមបទបញ្ជារផ្ទៃក្នុងរបស់កងកម្លាំងប្រដាប់អាវុធ គោរពតាមបទបញ្ជា មេបញ្ជាការខេត្ត អាជ្ញាធរដែនដី និងត្រូវអនុវត្តន៍ទៅតាមច្បាប់ គ្រប់បទដ្ឋានកតិយុទ្ធទាំងអស់។
ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន ក៏បានផ្ដាំផ្ញើរឱ្យលោក លន់ ប៊ុនថុល ខិតខំប្រឹងប្រែងធ្វើការបន្តទៀតដើម្បី ដឹកនាំមន្រ្តីរបស់ខ្លួនបង្រ្កាបបទល្មើសផ្សេងៗ ក្នុងដែនដីរបស់ខ្លួន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
មេបញ្ជាការបន្តទៀតថា អាវុធហត្ថត្រូវតែក្ដោបព័ត៌មានឱ្យជាប់ មិនថាផ្នែកណាក៏ដោយ ត្រូវតែទទួលព័ត៌មានឱ្យច្បាស់ទើបយើងបង្រ្កាបបានព្រោះបាវចនារបស់អាវុធហត្ថ បង្ការ បង្រ្កាប និងសង្រ្គោះ។ មន្រ្តីនគរបាលយុត្តិធម៌អាវុធហត្ថ បង្រ្កាបបទល្មើសព្រៃឈើ ជាបទបញ្ជារបស់រាជរដ្ឋាភិបាល ដូច្នេះអាវុធហត្ថត្រូវសហការយ៉ាងចិត្តស្និតជាមួយរដ្ឋបាលព្រៃឈើ៕