(ភ្នំពេញ)៖ ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានប្តីចាក់សម្លាប់បណ្តាលឲ្យស្លាប់ នៅខណ្ឌកំបូល នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩៖២០នាទី ករណីនេះកើតឡើង នៅចំណុចផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លាង ផល្លា ភេទស្រី អាយុ២៣ឆ្នាំ រីឯជនសង្ស័យឈ្មោះ សុខលី សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ (គេចខ្លួន) នៅភូមិសង្កាត់ខាងលើ។

នៅមុនពេលកើតខាងលើ ជនរងគ្រោះបានត្រឡប់មកពីធ្វើការរោងចក្រ រួចហើយក៏ងូតទឹក និងហាលខោអាវ ស្រាប់តែប្តីយកកាំបិតស្នៀត​មកចាក់ចំទ្រូងខាងស្តាំ​បណ្តាលឲ្យស្លាប់​ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕