នៅរសៀលថ្ងៃនេះ បណ្ដាញសង្គម Twitter គាំងប្រហែលជា ៣០នាទី
19-01-2016 17:05
(អាមេរិក)៖ នៅរសៀលថ្ងៃទី១៩ ខែមករានេះ បណ្ដាញទំនាក់ទំនងសង្គម Twitter ត្រូវបានគាំងនៅពាសពេញពិភពលោក ទាំងនៅលើទូរស័ព្ទដៃ និងនៅលើកុំព្យូទ័រ ប៉ុន្តែខាងក្រុមហ៊ុន មិនបានបញ្ជាក់ថា បញ្ហានេះកើតឡើងដោយសារអ្វីនោះទេ ក្រៅពីបោះពាក្យមួយថា បញ្ហាបច្ចេកទេស នេះបើយោងតាមការចេញផ្សាយរបស់ CNN នៅប្រមាណនាទីមុននេះ។
គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃនេះ បណ្ដាញទំនាក់ទំនងសង្គម Twitter បានដំណើរការឡើងវិញជាធម្មតា ប៉ុន្តែខាងក្រុមហ៊ុន Twitter មិនបញ្ជាក់ព័ត៌មានលម្អិតនៃការគាំងនេះឡើយ។ យោងតាមប្រភពអ្នកប្រើប្រាស់ Twitter បានឲ្យដឹងថា Twitter ចាប់ផ្ដើមគាំងចេញពីតំបន់អារ៉ាប់ រហូតពាសពេញពិភពលោក ប៉ុន្តែថេរវេលានៃការគាំងគឺមានប្រមាណតែ ៣០នាទីប៉ុណ្ណោះ៕