(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយត្រី បោន ប៊ិន នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី និងភារកិច្ចប្រចាំត្រីមាសទី១ និងលើកទិសដៅសម្រាប់ការងារ (ឆមាសទី២)។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានអញ្ជើញបំពាក់ឋានន្ដរស័ក្ដិ ជូនលោកវរសេនីយត្រី ហេង សុវណ្ណតារា នាយរងសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោយថ្នាក់ដឹកនាំសម្រេចតំឡើងឋានន្តរស័ក្តិជា វរសេនីយទោ។
លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើររបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រគល់ជូនដល់នាយ នាយរងដែលមានស្នាដៃល្អជាច្រើនរូបផងដែរ ក្រោមបរិយាកាសរីករាយស្និទស្នាលផងដែរ៕