(ភ្នំពេញ)៖ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមអនុវត្តន៍ លោក តាំង ស៊ុនឡាយ បានចេញដីកាឲ្យរឹបអូសភាគហ៊ុនតម្លៃ ១,២០០,០០០ដុល្លារអាមេរិក របស់កូនបំណុលជា ធនាគារមេគង្គកម្ពុជា មហាជនមានកម្រិត មានអាសយដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ស្ថិតនៅអាគារលេខ ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ តំណាងដោយលោកស្រី ស្រ៊ុន សុខគីម ជាប្រធាននាយកប្រតិបត្តិ។ នេះយោងតាមដីកាសម្រេចរឹបអូសសិទ្ធិលើបំណុលរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ៕

ខាងក្រោមជាដីការឹបអូសសិទ្ធិលើបំណុលរបស់សាលាដំបូងរាជធានីភ្នំពេញ៖