(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានបញ្ជូនអ្នកបើកទូកនេសាទ ទៅកាន់តុលាការ ដើម្បីបន្តការសួរនាំ និងចាត់វិធានការតាមនីតិវិធី ដែលជាប់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកកែច្នៃចាប់ត្រី នៅលើផ្ទៃសមុទ្រ ចន្លោះកោះព្រីង និងកោះត្រងោល ក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់២នាក់ ដែលម្នាក់រងគ្រោះរហូតដាច់ក្បាលទៀតផង។ អ្នកបើកទូកនេសាទរូបនេះ ត្រូវបានកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួនភ្លាមៗ ខណៈដែលធ្វើដំណើរដឹក សាកសព ជនរងគ្រោះ២នាក់ មកដល់ច្រាំងនៅក្បាលព្រលប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ប៉ែន លាង អាយុ២៩ឆ្នាំ មុខរបរនេសាទ។ ដោយឡែក ជនរងគ្រោះទី១ឈ្មោះ កុល ជ្រូក អាយុ២៩ឆ្នាំ និងទី២ឈ្មោះ ណាំ ឆាយលូន ហៅទួន អាយុ២៨ឆ្នាំ រស់នៅក្រុម៣២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ភ្នាក់ងា Fresh News បានរាយការណ៍ថា សពជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកយកមកដល់ ច្រាំងហើយ ដោយសាកសពម្នាក់ មើលទៅគួរឲ្យតក់ស្លុត គឺដាច់ក្បាលតែម្តង។

លោកឧត្តមសេនីយ៍ស្នងការខេត្តព្រះសីហនុ ជួន ណារិន្ទ បានថ្លែងថា មុនពេលកើតហេតុ គឺនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ជនរងគ្រោះ២នាក់ និងជនសង្ស័យ បានទៅនេសាទនៅលើសមុទ្រដោយលួចមានគ្រាប់បែកច្នៃ យកទៅបោកចាប់ត្រីហើយខណៈ ដែលជនរងគ្រោះទាំង២នាក់ ជិះកញ្ជើរទៅយកត្រីស្រាប់តែគ្រាប់នោះបានផ្ទុះស្លាប់តែម្តងដោយជនរងគ្រោះម្នាក់ ឈ្មោះ កុល ជ្រូក បានដាក់ក្បាល និងជនរងគ្រោះម្នាក់ទៀតបែកក្បាលពីក្រោយយ៉ាងខ្លាំងរហូតស្លាប់ផងដែរ។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ជនរងគ្រោះ និងជនសង្ស័យ បានទៅនេសាទត្រីលើផ្ទៃសមុទ្រ តាំងពីថ្ងៃទី១១ ខែមករាឆ្នាំ២០១៦មកម្ល៉េះ៕

 

Posted by Sheet on Tuesday, January 19, 2016

 

Posted by Sheet on Tuesday, January 19, 2016
ផ្ទុះគ្រាប់បែកច្នៃ សម្លាប់អ្នកនេសាទលើផ្ទៃសមុទ្រពីរនាក់ នៅខេត្ត...

ផ្ទុះគ្រាប់បែកច្នៃ សម្លាប់អ្នកនេសាទលើផ្ទៃសមុទ្រពីរនាក់ នៅខេត្តព្រះសីហនុ

Posted by Fresh News on Monday, January 18, 2016