(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ មកទល់ម៉ោង ៤ល្ងាចនេះ តាមស្ថិតិផ្លូវការរបស់ Facebook.com និង SocialBakers.com បានបង្ហាញឲ្យឃើញថាទំព័រ (Page) សម្តេចតេជោ ហ៊ុន សែន គឺទទួលបានការគាំទ្រ និងចូលចិត្តកើនឡើងដល់ 1,925,155។
តាមការបញ្ជាក់របស់ www.socialbakers.com ប្រចាំថ្ងៃ គឺចំនួនអ្នកគាំទ្រ និងចូលចិត្តសម្តេចតេជោ ហ៊ុន សែន គឺកើនឡើងទ្វេរដងច្រើនជាង លោក សម រង្សី =(11,845 ) fans, រីឯ លោក សម រង្សី គឺមានអ្នកចូលចិត្ត=(2,563 fans), និង លោក កឹម សុខា= (672 fans)។
ប្រជាពលរដ្ឋ ជាពិសេសយុវជន ពិតជាបាននិងកំពុងបែរមកគាំទ្រសម្តេច តេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំនាំមកនូវសន្តិភាព និងការរីកចម្រើនពិត ដល់ប្រទេសជាតិទាំងមូល៕