(កំពង់ស្ពឺ)៖ បរុសម្នាក់ និងគោ៤ក្បាល ត្រូវរន្ទះបាញ់នៅចំណុចខាងត្បូង ភូមិក្បៀ ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។

បុរសរងគ្រោះ ឈ្មោះ មាស ជ្រុន អាយុ៦៨ឆ្នាំ រស់នៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងខណៈជនរងគ្រោះ កំពុងបរទេះគោមកផ្ទះវិញ គាប់ជួនពេលនោះ មានករណីភ្លៀង និងខ្យល់កន្រ្ទាក់បណ្តាលឲ្យរលំ ផ្ទះអស់មួយចំនួនផងដែរ។

សូមប្រជាពលរដ្ឋ ទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិទាំងនេះ ពិសេសប្រជាពលរដ្ឋ រស់នៅតាមស្រុកស្រែចំការ ដែលងាយរងគ្រោះ ពីគ្រាះធម្មជាតិខាងលើនេះ៕