(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ផ្តល់ជូនឱកាសពិសេស គឺការឈ្នះរង្វាន់ទិញទំនិញមួយឆ្នាំពេញដោយឥតគិតថ្លៃ នៅតាមហាងលក់ទំនិញនានា ក្នុងផ្សារទំនើប ជីប ម៉ុង និងជីប ម៉ុង Express ទាំងអស់ ដល់អ្នកដែលប្រើប្រាស់កម្មវិធីទូរសព្ទដៃ Bank! Bank! ដើម្បីធ្វើប្រតិបតិ្តការហិរញ្ញវត្ថុផ្សេងៗ ចន្លោះពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

រាល់ពេលលោកអ្នកទូទាត់ចំណាយចំបាច់ផ្សេងៗប្រចាំថ្ងៃដូចជា វិក្កយបត្រទឹក ភ្លើង និងការទូទាត់ចំណាយទៅកាន់ដៃគូអាជីវកម្មជាង៤០០កន្លែងទៀតរបស់ធនាគារ ជីប ម៉ុង លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងភ្លាមៗក្នុងកម្មវិធីទូសព្ទដៃ Bank! Bank! របស់លោកអ្នក។

ការចាប់ឆ្នោតផ្សងសំណាងនឹងធ្វើឡើងរៀងរាល់ចុងខែ ជាមួយនឹងរង្វាន់ទី១ និងទី២ គឺប័ណ្ណទិញទំនិញដែលមានទឹកប្រាក់ចំនួន៥០ដុល្លារ សរុបចំនួន១០រង្វាន់ និងរង្វាន់ធំទី៣ ប័ណ្ណទិញទំនិញ១ឆ្នាំពេញដោយឥតគិតថ្លៃ ចំនួន១រង្វាន់ និង ប័ណ្ណទិញទំនិញដែលមានទឹកប្រាក់ចំនួន១០០ដុល្លារ សរុបចំនួន៥រង្វាន់។

លោកអ្នកអាចទាញយកកម្មវិធីទូរសព្ទ Bank! Bank! ពី App Store និង Play Store មកប្រើប្រាស់ដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន៖ ០៨១/០៦៦ ៨១១ ៩១១១៕