(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនកាលពីវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិកប់ស្រូវធំ សង្គាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរមានឈ្មោះ៖ ជនសង្ស័យទី១ឈ្មោះ អិ អាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកប់ស្រូវធំសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យទី២ឈ្មោះ ប៊ុន ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកប់ស្រូវតូចសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថខណ្ឌព្រែកព្នៅ ទើបជនសង្ស័យទាំង២នាក់ ព្រមសារភាពឲ្យដឹងថា ពួកគេទាំងពីរបានធ្វើសកម្មភាពលួចម៉ូតពីជនរងគ្រោះពិតប្រាកដមែន កាលពីវេលាម៉ោង ២៣៖០០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ។

លុះ២ថ្ងៃក្រោយពីធ្វើសកម្មភាពរួចមក ក៏ត្រូវបានកម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕