(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បន្តធ្វើការផ្សព្វផ្សាយ អំពីវិធីសាស្ត្រការពារ និងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺនៅតំបន់ឆ្អិនក្រោម ភូមិសំរោង ក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រឹងយ៉ាងខ្លាំងបំផុត ចំពោះជំងឺកាចសាហាវ (កូវីដ១៩) មួយប្រភេទនេះ។

ការបន្តចុះផ្សព្វផ្សាយស្តីអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងមានការចូលរួមពី លោកវេជ្ជបណ្ឌិត គិន ប៊ុនលី លោកវេជ្ជបណ្ឌិត ភោគ គឺន លោកវេជ្ជបណ្ឌិត តូច យ៉ាន លោក វង្ស វ៉ាន់នី លោក ពាង ផារ័ត្ន លោកវេជ្ជបណ្ឌិត ស៊ុន គង់ លោកវេជ្ជបណ្ឌិត ធឿន វុទ្ធា លោក សាន វណ្ណេត លោកវេជ្ជបណ្ឌិត ថូ ប៉ូ លោក វេជ្ជបណ្ឌិត សាយ ឬទ្ធី លោកវេជ្ជបណ្ឌិត លន់ សាយតេង លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ លោក អ៊ុង ប្រុស លោក ស៊ឹម ស៊ីថា លោក អ៊ុក សីហា លោក ឈាង ហឿន អនុប្រធានប្រតិបត្តិ, វេជ្ជបណ្ឌិតជំនាញជាច្រើនរូប និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥៧នាក់។

ដំណើរចុះណែនាំ និងផ្សព្វផ្សាយរបស់ក្រុមការគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការពីកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ តាមរយៈ (លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ) លោក មួង ធី អភិបាលស្រុកឱរ៉ាល់ ប្រធានគណបក្សស្រុក តាមរយ:លោក ឈិន មុនី អភិបាលរងស្រុក ក្រុមការងារគណបក្សស្រុក គណបក្សឃុំត្រពាំងជោ មណ្ឌលសុខភាព ត្រពាំងជោ សហភាពសហព័ន្ធយុវជនកម្ពុជា សរុប ២៦នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀប នៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់នៃការចូលមេរោគក្នុងខ្លួន។ ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតផងដែរ។

ជាងនេះទៅទៀត ក្រុមការងាគ្រូពេទ្យទាំងអស់ក៏បានចែកជូនថ្នាំពេទ្យ រួមនិងការពិនិត្យព្យាបាលដោយឥតគិតថ្លៃរួមមានជំងឺ៖ ជំងឺផ្លូវចិត្ត, សន្លាក់ឆ្អឹង, ក្រពះ, ពោះវៀន និងជំងឺទូទៅ រួមនឹងមានការចែកថ្នាំ មុលទីវីតាម៉ីន, វីតាម៉ីនសេ ព្រមទាំងនំបុ័ង ទឹកសុទ្ធ ជូនប្រជាពលរដ្ឋចំនួន ៤០ខ្នងផ្ទះ ដែលមានប្រជាពលរដ្ឋចំនួន១៧៩នាក់ ដែលមានគោលបំណងធំបំផុតនោះគឺ ចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។

ក្រៅពីការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានពាំនាំសម្ភារមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងមណ្ឌលកំពង់ស្ពឺ ដែលរួមមានដូចជា៖
១៖ ម៉ាស៊ីន វាស់កម្តៅ ២គ្រឿង
២៖ ទឺកអាល់កុល ចំនួន៣ធុងធំ ចំណុះ៩០លីត្រ
៣៖ ទឹកអាល់កុល និងដបបាញ់ធំ ចំនួន៤០ដប
៤៖ ម៉ាស់ចំនួន៥០០
៥៖ មី១០កេស
៦៖ នំប៉័ងចំនួន២០០ដើម។
៧៖ ទឹកសុទ្ធចំនួន៥០០ដប។
៨៖ សាប៊ូចំនួន១០០ដុំ
៩៖ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និង វិធីទប់ស្កាត់កូវីដ១៩ ចំនួន ៣០០សន្លឹក៕