Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សារព័ត៌មានហ្វីលីពីន៖ សម្តេចតេជោ ហ៊ុន សែន ល្អូកល្អឺន ជាមួយយុវជន នៅក្នុង Facebook

19-01-2016 14:52

(ភ្នំពេញ)៖ សារព័ត៌មានហ្វីលីពីន Manilatimes បានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ ២០១៦ថា ផ្ទុយពីការចោទប្រកាន់កន្លងមក ពីសារព័ត៌មានបរទេសមួយចំនួន ថានាយករដ្ឋមន្ត្រីកម្ពុជា ជាមនុស្សផ្តាច់ការនោះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បាន និងកំពុងបង្ហាញនូវឥរិយាបទស្និតស្នាល ប្រៀបដូចសាច់ញាតិ ជាមួយនឹងក្រុមយុវវជនកាយរិទ្ធ តាមរយៈការថតរូប Selfie រួមគ្នា រួចបង្ហោះនៅលើគណនេយ្យ Facebook ផ្លូវការរបស់សម្តេចផ្ទាល់។

សារព័ត៌មានហ្វីលីពីន Manilatimes បានចេញផ្សាយ ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៦ ថា នាយករដ្ឋមន្ត្រីកម្ពុជា មានវ័យ៦៣ឆ្នាំ ដែលបានរំដោះប្រទេសជាតិមួយនេះ ចេញពីរបបខ្មែរ និង គំនរផេះផង់ក្រោយសង្គ្រាមជាច្រើនទសវត្សរ៍ ធ្លាប់បានលើកឡើងថា សម្តេច នឹងបន្ត កាន់តំណែងនេះ រហូតដល់ អាយុ ៧៤ ឆ្នាំ។ ដើម្បីសម្រេចឲ្យបាននូវបំណងប្រាថ្នានេះ សម្តេចតេជោ ត្រូវការជាចាំបាច់នូវការគាំទ្រពី សំណាក់យុវជនកម្ពុជា ដើម្បីត្រៀមប្រកួតប្រជែងម្តងទៀត នៅក្នុងការបោះឆ្នោតសកល ឆ្នាំ២០១៨ ខាងមុខ។

គួរបញ្ជាក់ថា ២ ភាគ ៣ នៃប្រជាជនកម្ពុជាទាំង ១៥លាននាក់ មានអាយុក្រោម ៣០ឆ្នាំ ហើយដែលវ័យនេះ ក៏ជាវ័យដែលមនុស្សកំពុងវីវក់ នឹងការកម្សាន្ត ព្រមទាំងតាមដានព័ត៌មាននានាក្នុងសង្គម តាមរយៈបណ្តាញសង្គមល្បីៗផងដែរ៕