(ភ្នំពេញ)៖ ផ្សារ​​ទំ​នើប​ ជីប​ ម៉ុង​ ​ប្រកាន់​​ខ្ជាប់​​គោល​ការណ៍​​​​អនាម័យ​​ខ្ពស់​​សម្រាប់​​ផលិតផល​​​​ស្រស់​ៗ​​របស់​​ខ្លួន​ ដូចជា​ត្រី​​ សាច់​​​ បន្លែ​ និង​ផ្លែឈើ​ជាដើម​ ដើម្បី​​ធានា​​គុណ​ភា​ពខ្ព​ស់​ ​ភាព​​ស្រស់ ​ ​និង​​រស​ជាតិ​​​សម្រាប់​អតិថិជន​។

នាយក​​​គ្រប់​គ្រង​​ផ្សារ​​ទំនើប​ ជីប​ ម៉ុង​​ លោក​ Laurent Hamelet និយាយ​ថា៖ ​«ចំណុចសំខាន់ៗ​ដែលយើងផ្តោត​លើ​នោះគឺ​ ប្រភព​ដើមនៃផលិតផល រដូវកាល ភាពស្រស់ ទំហំ ពណ៌សម្បុរ ហើយ​អ្វីដែលសំខាន់បំផុតនោះគឺ​រសជាតិនៃផលិតផល។ ការ​​គ្រប់គ្រងសីតុណ្ហភាពនៅក្នុងផ្សារទំនើប​ក៏​ជា​ចំ​ណុច​ចាំ​បាច់ ​ដើម្បី​ធានានូវ​ស្តង់ដារ​គុណភាព​១០០​%​ និង​រក្សាផលិតផលឱ្យស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះផង​ដែរ​»។

លោក Laurent បានបញ្ជាក់ថា ក្រុម​​ការងារ​នៅ​គ្រប់ផ្សារទំនើប ជីប ម៉ុង ​​ទាំង​អស់​មានតួនាទី​សំខាន់បំផុតក្នុងការត្រួតពិនិត្យ​គុណភាព​ផលិតផល​​ស្រស់​ៗ​ទាំងអស់​ដូច​ជា​ ​​ត្រី​ សាច់​ និង​បន្លែ ​ចំនួន​​​៣​ដង​ក្នុងមួយថ្ងៃ​ ពេលព្រឹក​ ពេល​រសៀល​ និង​ពេល​ល្ងាច​។ ប្រសិន​​បើ​មាន​ផលិត​​ផល​ណា​​មិន​គោរព​តាមស្តង់ដារគុណ​ភាព ដែលផ្សារទំនើប ជីប ម៉ុង បាន​កំ​ណត់​ ផលិតផលនោះ​នឹងត្រូវ​បដិសេធ​មិន​​ទទួល​ឲ្យ​ដាក់​លក់​​ក្នុងផ្សា​រទំនើប​នេះ​ឡើយ។​

គួរបញ្ជាក់ថា រហូត​មកដល់​បច្ចុប្បន្ន ផ្សារទំ​នើប​ ជីប ម៉ុង​ កំពុងប្រតិបត្តិការ​នៅ៣ទីតាំង​ គឺ​​ផ្សារ​​ទំនើប ជីប​ ម៉ុង​ ព្រះមុនីវង្ស, ផ្សារទំនើប​ ជីប​ ម៉ុង ណូរ៉ូ ម៉ល, ផ្សារទំនើប ជីប ម៉ុង អេដិន​ហ្គាដិន, ព្រម​ទាំង ជីប ម៉ុង Express ចំនួន៤ទីតាំង។ ផ្សារទំនើប ជីប ម៉ុង គ្រោង​នឹង​ពង្រីក​ខ្លួន​​ទៅតាម​ទីតាំងសំខាន់ៗផ្សេងទៀត​ ដើម្បី​​ផ្តល់​​ភាពងាយ​ស្រួល​ដល់​​អតិថិជន​​ក្នុង​ការ​ទិញ​​ទំនិញ៕